តូរទឹកហ្វៃប៊ឺក្លាស (តូរទឹក)

តូរទឹកហ្វៃប៊ឺក្លាស (តូរទឹក)

បកប្រែភាសា
ព័ត៌មានលម្អិតផលិតផល

តូរទឹកហ្វៃប៊ឺក្លាស (តូរទឹក) 
    តូរទឹកហ្វៃប៊ឺក្លាស ប៊ី ភី ជ្រើសរើសប្រើវត្ថុធាតុដើមគុណភាពខ្ពស់ដែលមានសុវត្ថិភាពធន់កម្តៅនិងកាំរស្មីយូវីដើម្បីឲ្យផលិតផលមានភាពរឹងមាំ ប្រើប្រាស់បានយូរ មិនច្រែះស៊ី ផលិតផលិតផលទៅតាមតំរូវការរបស់អតិថិជនគ្រប់ក្រុម មិនថាជាផ្ទះស្នាក់អាស្រ័យ រោងចក្រ ឃ្លាំងទំនិញ ឬក្រុមអតិថិជនដែលចង់តំឡើងតូរទឹកហ្វៃប៊ឺក្លាស ដើម្បីភាពស្រស់ស្អាតរួមទាំងអាចដំឡើងឲ្យសាកសមទៅនឹងស្ថាបត្យកម្មនៃអគារនោះ នៅក្នុងដំណើរការនេះក្រុមហ៊ុនប៊ី ភី នឹងបញ្ជូនក្រុមការងារទៅធ្វើការស្ទង់មើល ដើម្បីរចនាតូរទឹកហ្វៃប៊ឺក្លាស ឲ្យត្រូវនឹងអាគារនោះ បានល្អឥតខ្ចោះនិងស្រស់ស្អាត។

ព័ត៌មានក្រុមហ៊ុន

ក្រុមហ៊ុន ប៊ី. ភី. ប្រូដ័ក អែន ស័បផ្លាយ ចំកាត់

ផ្តោតលើការអភិវឌ្ឍន៍គុណភាពផលិតផលនិងក្រុមហ៊ុន 
រួមទាំងការកែលម្អជាបន្តបន្ទាប់
ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន

          ក្រុមហ៊ុន ប៊ី. ភី. ប្រូដ័ក អែន ស័បផ្លាយ ចំកាត់គឺជាក្រុមហ៊ុនផលិតនិងចែកចាយ ដំបូលថ្លា​ ហ្វៃប៊ឺក្លាស បំពង់ខ្យល់​ និង ទ្រនាប់បំពង់ខ្យល់ហ្វៃប៊ឺក្លាស រួមទាំងសេវាកម្មតំឡើងនិងការការពារការធ្លុះធ្លាយ។
          តាមបទពិសោធន៍ជាង 35 ឆ្នាំដូច្នេះហើយទើបយើងគឺជាអ្នកដែលមានជំនាញក្នុងការផលិតដែលត្រូវបានទទួលស្គាល់ចំពោះគុណភាពនៃផលិតផលដែលមានតម្លៃ គុណភាពសមនឹងតម្លៃ ជាមួយនឹងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់និងលេចធ្លោ ដោយសារសមត្ថភាពក្នុងការផលិតដំបូលថ្លាបានគ្រប់ម៉ូត អង្កាញ់មានកម្រិតថ្លាតាមតម្រូវការឆ្លងកាត់ការផលិតជាមួយម៉ាស៊ីនទំនើប ជឿនលឿនខាងបច្ចេកវិទ្យាទំនើបពីបរទេស រួមទាំងការធ្វើតេស្តគុណភាពផលិតផលដោយនាយកដ្ឋានវិទ្យាសាស្ត្រស្របតាមស្តង់ដារ ASTM, TIS 612-2549, BS 4154 : Part1 : 1985 និង JIS A 5701 – 1995
 

          

          យ៉ាងល្អិតល្អន់ចាប់ពីជំហានដំបូងនៃដំណើរការផលិតកម្មរហូតដល់ចុងបញ្ចប់នៃដំណើរការមុនពេលដឹកជញ្ជូនដល់អតិថិជនដែលផ្តល់សារៈសំខាន់ដល់ការអភិរក្សធម្មជាតិនិងបរិស្ថាន រួមទាំងការត្រួតពិនិត្យដើម្បីធានាគុណភាពផលិតផល ដើម្បីឲ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែងធន់នឹងគ្រប់លក្ខខណ្ឌអាកាសធាតុអាចទ្រទ្រង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ក្រៅពីនេះក៏មានការស្រាវជ្រាវនិងការអភិវឌ្ឍគុណភាពផលិតផលផងជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ដ៏ខ្ពស់បំផុតដល់អ្នកប្រើប្រាស់។

          ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្នុងការផលិតនិងផ្តល់ដំបូន្មានលើព័ត៌មានបច្ចេកទេសស្តីពីដំបូលហ្វៃប៊ឺក្លាសគ្រប់ប្រភេទ សូម្បីតែនៅក្នុងការរចនាម៉ូតចំពោះម៉ូតក៏ដូចជាការងារសិល្បៈ ការងារតុបតែងការងារសំណង់ ការងារសួនច្បារការងារម៉ាស៊ីនខ្យល់ និងការងារការពារទឹកជ្រាបក៏ដូចជាការថែទាំនៅនឹងកន្លែងទាំងនៅនឹងកន្លែងនិងដោយក្រុមដែលមានបទពិសោធន៍ យោងតាមស្តង់ដារប្រព័ន្ធ ISO 9001: 2015 (Certificate No.4799)